ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ (រូបថត៖ AFP/TTXVN) |
រុស្សីបញ្ជាក់ពីអាទិភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស BRICS
(VOVWORLD) - ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានឲ្យដឹងថា រុស្ស៊ីកំពុងចាត់វិធានការគ្រប់ជ្រុងជ្រោយដើម្បីកាត់បន្ថយ ផលប៉ះពាល់អវិជ្ជមាន ពីការដាក់ទណ្ឌកម្ម ហើយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និង វិនិយោគជាមួយប្រទេសទាំងអស់ដែលមានការយកចិត្តទុកដាក់ ក្នុងនោះផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការជាមួយសហគមន៍ធុរកិច្ចនៃបណ្តាប្រទេស BRICS។

