![]() |
អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានឲ្យដឹងថា សារលិខិតប្រចាំឆាំនៃ ឆ្នាំ២០១៨ មានលទ្ធភាពច្រើននឹងត្រូវបានធ្វើឡើងដោយប្រធានាធិបតីរុស្ស៊ីនៅឆ្នាំ ២០១៩។ មុននោះ សារលិខិតឆ្នាំ ២០១៧ ក៏ត្រូវបាន ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ពន្យារកាលកំណត់ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ ២០១៨ ក៏ដូចជា ផ្លាស់ប្តូររូបភាពនៃព្រឹត្តិការណ៍ផងដែរ។
គួរបញ្ជាក់ថាយោងតាមបទបញ្ជានៅប្រទេសរុស្ស៊ី ជារៀងរាល់ឆ្នាំលោកប្រធានាធិបតីរុស្ស៊ី ត្រូវរាយការណ៍ទៅកាន់រដ្ឋសភាស្តីអំពីស្ថានភាពរបស់ប្រទេស និងទិសដៅមូលដ្ឋាននៃគោលនយោបាយកិច្ចការបរទេសក្នុងស្រុកនិងបរទេស។ សារលិខិតនេះគឺជាឯកសារនៃកម្មវិធីច្បាប់-គោលនយោបាយដែលបង្ហាញពីចក្ខុវិស័យនៃទិសដៅយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍប្រទេសរុស្ស៊ីនាពេលអនាគតផងដែរ៕

