អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova។ (រូបថត៖ Tehran Times/TTXVN)

យោងតាមលោកស្រី Zakharova គោលនយោបាយដាក់ទណ្ឌកម្មរបស់ EU ប្រឆាំងនឹងរុស្ស៊ី នឹងធ្វើឱ្យស្ថានការណ៍របស់សហភាពអឺរ៉ុបកាន់តែអាក្រក់ទៅៗ ហើយគោលនយោបាយសេដ្ឋកិច្ច និងថាមពលរបស់លោកខាងលិចគឺជាហេតុផលចម្បង ដែលនាំឱ្យតម្លៃកសិផល និងអ៊ីដ្រូកាបូននៅលើទីផ្សារពិភពលោកកើនឡើងខ្ពស់។

មុននោះ កាលពីថ្ងៃទី ២១ ខែកក្កដា កញ្ចប់ទណ្ឌកម្មទី៧របស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីបានចូលជាធរមាន ដែលក្នុងនោះមានការហាមឃាត់ការនាំចូលមាសពីរុស្ស៊ីក្នុងទម្រង់នៃផលិតផលពាក់កណ្តាលសម្រេច និងសំណល់អេតចាយ ក៏ដូចជាបង្កកទ្រព្យសម្បត្តិរបស់ធនាគារ Sberbank ផងដែរ៕