រុស្ស៊ីអំពាវនាវឲ្យមានបទឈប់បាញ់រយៈពេល ៥ ម៉ោង ដើម្បីជម្លៀសជនស៊ីវិលនៅស៊ីរី

ព្រមទាំងបង្កើតឡើងខ្សែរបៀងជម្លៀស សម្រាប់ប្រជាជនអាចចាកចេញពីតំបន់ក្រោមការគ្រប់គ្រងរបស់ក្រុមជ្រុលនិយម ដែលរងការឡោមព័ទ្ធនៅស៊ីរី។

ទន្ទឹមនឹងនេះ ថ្វីបើ សេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវបានអនុម័តនាថ្ងៃទី ២៤ កុម្ភៈ ស្ដីពីតម្រូវការបញ្ឈប់ភ្លាមមួយរំពេចនូវរាល់សកម្មភាពអមិត្តនៅទូទាំងស៊ីរីក៏ដោយនោះ ការវាយប្រហារនៅ តំបន់ Ghouta ប៉ែកខាងកើត នៅតែប្រព្រឹត្តិទៅដដែល៕