កងទ័ពរុស្ស៊ី (រូបថត៖ Reuters)

ជារៀងរាល់ឆ្នាំនៅ ថ្ងៃទី ២៣ ខែកុម្ភៈ ប្រទេសរុស្ស៊ីនិងបណ្ដាប្រទេសនៃអតីតសហភាពសូវៀតតែងតែលើកតំកើងអតីតយុទ្ធជនដែលបានតស៊ូប្រយុទ្ធនិងពលីជីវិតដើម្បីការពារមាតុភូមិ។

ទិវាការពារមាតុភូមិនាថ្ងៃទី ២៣ ខែកុម្ភៈ ត្រូវបានរៀបចំជាលើកដំបូងនៅឆ្នាំ ១៩២២ ក្នុងឱកាសខួប ៤ ឆ្នាំនៃការបង្កើតកងទ័ពក្រហមសូវៀត។

នៅក្នុងដំណាក់កាលពីឆ្នាំ ១៩៣៦ ដល់ឆ្នាំ ១៩៩០ ថ្ងៃនោះ ត្រូវបានគេចាត់ទុកថា ជាទិវាខួបនៃកងទ័ពជើងគោកនិងកងទ័ពជើងទឹកសូវៀតផងដែរ។ ចាប់តាំងពីឆ្នាំ ២០០២ មក ប្រទេសរុស្ស៊ីបានប្តូរឈ្មោះទិវានេះទៅជាទិវាការពារមាតុភូមិវិញ៕