![]() |
ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាននៅទីក្រុងម៉ូស្គូ លោក Peskov ក៏បានឲ្យដឹងថាប្រទេសរុស្ស៊ីសង្ឃឹមនឹងបញ្ចប់ការសាងសង់បំពង់បង្ហូរឧស្ម័នដុត «លំហូរភាគខាងជើង ២» នេះដោយមិនអើពើនឹងការដាក់ទណ្ឌកម្មនានារបស់អាមេរិកឡើយ។ មួយថ្ងៃមុននេះ ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតអនុម័តលើបទដាក់ទណ្ឌកម្មសំដៅលើក្រុមហ៊ុនណា ដែលធ្វើការជាមួយផ្នែកទទួលអនុវត្តបំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ី។ វិធានការទាំងនេះត្រូវបានបញ្ជូនទៅកាន់សេតវិមាន ដើម្បីឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ (D.Trump) ចុះហត្ថលេខាអនុម័តផងដែរ៕

