ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin

ចាប់ពីដើមឆ្នាំ រហូតមកដល់ពេលនេះ កងទ័ពជើងទឹករុស្ស៊ី ទទួលបាននាវាចម្បាំងថ្មីចំនួន ៨ គ្រឿង ក្នុងចំណោមនាវាទាំងនេះ។ កាំជ្រួចមីស៊ីល Kalibrដែលបំពាក់នៅនាវាចម្បាំងទាំងនេះ ត្រូវបានប្រើប្រាស់ក្នុងក្របខ័ណ្ឌនៃប្រតិបត្តិការយោធារបស់រុស្ស៊ីនៅស៊ីរី សំដៅជួយឧបត្ថម្ភរដ្ឋអំណាចប្រធានាធិបតីលោក Bashar Al Assad។

នៅក្នុងពិធីរំលឹកខួបទិវាកងទ័ពជើងទឹកនេះ មាននាវិកជាង ៤ ពាន់នាក់ របស់កងនាវា Baltic ភាគខាងជើង និងសមុទ្រខ្មៅ រួមជាមួយកងនាវាសមុទ្រ Capsi ព្រមទាំង នាវាយោធាគ្រប់ប្រភេទជាង 40 គ្រឿងបានចួលរួមក្បួនព្យុហយាត្រាបង្ហាញកម្លាំងនៃកងទ័ពជើងទឹកផងដែរ៕