មុននោះនាថ្ងៃដដែល ទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក John Bolton និង លេខាធិការនៃ ក្រុមប្រឹក្សាសន្តិសុខ រុស្ស៊ី លោក Nikolai Patrushev បានពិភាក្សាអំពីបញ្ហា រៀបចំជំនួបកំពូល មួយ រវាងប្រធានាធិបតី លោក Trump និង សមភាគី លោក Putin។ លោក Bolton មិនលើកលែងតែលទ្ធភាព ដែល ជំនួប កំពូលនេះ អាចបានប្រព្រឹត្តទៅនៅ ទីក្រុង Helsinki( ហ្វាំងឡង់) ឡើយ។ អ្នកនាំពាក្យ វិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានបញ្ជាក់ថាប្រធានាធិបតីរុស្ស៊ី លោក Putin នឹងជួប លោក Bolton ក្នុងថ្ងៃទី ២៣ ខែ តុលា៕
រុស្ស៊ីត្រៀមខ្លួនជាស្រេចសំរាប់ជំនួបកំពូល Trump-Putin
(VOVWORLD) - នាថ្ងៃទី ២២ ខែ តុលា អ្នកនាំពាក្យវិមាន ក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ទីក្រុងម៉ូស្គូ បានតៀមខ្លួនជាស្រេច សម្រាប់ជំនួបមួយ រវាង ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin និង សមភាគី អាមេរិក លោក Donald Trump។ ប៉ុន្តែនាបច្ចុប្បន្ន មិនទាន់មានផែនការរៀបចំសំរាប់ ជំនួបរវាងថ្នាក់ដឹកនាំទាំងពីរ នេះនៅឡើយទេ។
