![]() |
នាថ្ងៃទី ២៣ មិថុនា រុស្ស៊ីបានអនុវត្តន៍ការវាយប្រហារតាមជើងអាកាសតម្រង់លើតំបន់មួយចំនួន ដែលត្រូវបានក្រុមបះបោរគ្រប់គ្រងនៅស៊ីរីភាគខាងត្បូង។ នេះជាការវាយប្រហារតាមជើងអាកាសជាលើកដំបូងរបស់រុស្ស៊ី ចាប់តាំងពីពេល ម៉ូស្គូបានយល់ព្រមបទឈប់បាញ់នៅតំបន់នេះនាឆ្នាំ ២០១៧។
អង្គការឃ្លាំមើលសិទិ្ធមនុស្សស៊ីរី (SOHR) បានឲ្យដឹងថា៖ មានការវាយប្រហារតាមជើងអាកាសចនួន ២៥ ករណីបានកើតឡើងនៅតាមទីរួមស្រុក ដែលក្រុមបះបោរគ្រប់គ្រងនៅខេត្ត Daraa។ នេះគឺជាតំបន់ដែលកងទ័ពរដ្ឋាភិបាលស៊ីរីបានបាញ់កាំភ្លើងធំនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះផងដែរ៕

