![]() |
យោងតាមអ្នកជំនាញ Kortunov កិច្ចសហប្រតិបត្តិការទ្វេភាគីជាដំបូងបង្អស់ត្រូវ ឆ្ពោះទៅការដោះស្រាយបញ្ហានៅប្រទេស៊ីរី និងបញ្ហារំលាយអាវុធនុយក្លេអ៊ែរ។ ក្នុងពេលនេះទីភ្នាក់ងារសារព័ត៌មាន Sputniknews របស់រុស៊្សី បានអះអាងថាសមាជិករដ្ឋសភាអាមេរិកជាច្រើនបានចាប់ដៃជាមួយសារព័ត៌មានប្រទេសខាងលិចសំដៅពិពណ៌នាអំពីជំនួបកំពូលរវាងមេដឹកនាំអាមេរិកនិងរុស៊្សីថាជារឿងអាស្រូវធំដែលរារាំងកិច្ចសហប្រតិបត្តិការរវាងវ៉ាស៊ីនតោននិងម៉ូស្កូ។
រីឯខ្លួនវិញ លោក Donald Trump បានអះអាងសារជាថ្មីថា លោកនឹងមិនចាត់ទុក រុស្ស៊ីជាសត្រូវរបស់ទីក្រុងវ៉ាស៊ីនតោននោះឡើយ ព្រមទាំងសង្កត់ធ្ងន់លើ សមត្ថភាពសហប្រតិបត្តិការនិងរួមរស់ជាមួយគ្នាដោយសន្តិភាពផងដែរ៕

