![]() |
ក្នុងជំនួបពិភាក្សាជាមួយអនុប្រធានសភាជាន់ទាបរូម៉ានី លោកស្រី Carmen Eleanna Mihalcescu នោះ លោក Uong Chu Luu បានមានអះអាងថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងសភារូម៉ានីកំពុងតែរីកចម្រើន ដោយឥតឈប់ឈរ ហើយលោកជឿជាក់ថា កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើនេះ នឹងបន្តពង្រឹងនិងពង្រីកឲ្យកាន់តែល្អប្រសើរថែមទៀតនាពេលអនាគត ពិសេស ជាការចែករំលែកបទពិសោធន៍និងផ្លាស់ប្តូរព័ត៌មានក្នុងសកម្មភាពនីតិបញ្ញាត្តិជាដើម។
រីឯខ្លួនវិញ លោកស្រី Carmen Eleanna Mihalcescu បានអបអរសាទរចំពោះ សកម្មភាពនិងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃ ប្រទេសទាំងពីរ ព្រមទាំងមានគោលបំណងចង់ឱ្យវៀតណាមនិងរូម៉ានី ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យ ដូចជា ថាមពល រុករកប្រេងឧស្ម័ន អគ្គិសនី និងឧស្សាហកម្ម។
ក្នុងជំនួបពិភាក្សាជាមួយអនុប្រធានព្រឹទ្ធសភារូម៉ានី លោក Claudiu Manda លោក Uong Chu Luu បានបញ្ជាក់ថា វៀតណាមមានតួនាទីដ៏សំខាន់ សំរាប់រូម៉ានីនៅតំបន់អាស៊ាន។ ហើយភាគីទាំងពីរបានឯកភាពនឹងគាំទ្រគ្នា ទៅវិញទៅមកនៅលើវេទិកាពហុភាគី និងក្លាយជាសមាជិកមិនអចិន្ត្រៃយ៍ នៃ ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិអាណត្តិឆ្នាំ ២០២០-២០២១ ៕

