កំទេចកំទីពីយន្តហោះ MH១៧ ត្រូវបានផ្គុំឡើងវិញនៅប្រទេសហូឡង់។ (រូបថត៖ Reuters) |
គួរបញ្ជាក់ផងដែរ យន្តហោះមានអត្តលេខ MH១៧ នៅពេលហោះហើរពីទីក្រុង Amsterdam (ហូឡង់) ទៅកាន់ទីក្រុង Kuala Lumpur (ម៉ាឡេស៊ី) បានធ្លាក់បន្ទាប់ពីត្រូវ បានវាយប្រហារដោយកាំជ្រួចនៅលើដែនអាកាសភាគខាងកើតអ៊ុយក្រែន កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៤ ដែលបានសម្លាប់មនុស្សលើយន្តហោះទាំង ២៩៨ នាក់។ នៅខែមិថុនា ឆ្នាំ ២០១៩ ក្រុមស៊ើបអង្កេតចម្រុះ (JIT) លើករណីធ្លាក់យន្តហោះ MH១៧ ដឹកនាំដោយប្រទេសហូឡង់ បានប្រកាសសេចក្ដីសន្និដ្ឋានស៊ើបអង្កេត តាម នោះផ្តន្ទាទោសពលរដ្ឋរុស្ស៊ី ៣ នាក់ និងពលរដ្ឋអ៊ុយក្រែន ១ នាក់ ដោយការចោទ ប្រកាន់ពីបទបាញ់ធ្លាក់យន្តហោះ MH១៧៕

