នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបជាមួយអតីតនាយករដ្ឋមន្រ្តីជប៉ុនលោក Suga Yoshihide អតីតអគ្គលេខាធិការគណៈបក្សប្រជាធិបតេយ្យសេរី (LDP) និងជាប្រធានសម្ព័ន្ធភាពសមាជិករដ្ឋសភាមិត្តភាពជប៉ុន-វៀតណាម លោក Nikai Toshihiro។ (រូបថត៖ VOV) |
ជាការឆ្លើយតប លោកអតីតនាយករដ្ឋមន្រ្តី Suga Yoshihide និងលោក Nikai Toshihiro ប្រធានសម្ព័ន្ធភាពសមាជិករដ្ឋសភាមិត្តភាពជប៉ុន-វៀតណាមបានបញ្ជាក់ថា សម្ព័ន្ធភាពនឹងបន្តរួមវិភាគទានយ៉ាងសកម្ម ប្រកបដោយប្រសិទ្ធភាពទៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងវៀតណាម-ជប៉ុន ជំរុញសកម្មភាពនានាដែលរួមចំណែករឹតបន្តឹង ចំណងមិត្តភាព ការយល់ដឹងគ្នារវាងប្រជាជននៃប្រទេសទាំងពីរ ក្នុងនោះមានជំនាន់ វ័យក្មេង ដើម្បីបើកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យ ជាច្រើន៕

