សន្និបាតមជ្ឈឹមលើកទី ៤ នីតិកាលទី ១៣

លោកបានចាត់ទុកថា ដើម្បីអនុវត្តន៍ភារកិច្ចនេះយ៉ាងល្អ គឺកម្មាភិបាល បក្ខជនគ្រាប់រូប ថ្នាក់មូលដ្ឋានត្រូវពង្រីក “ ចរិតលក្ខណៈបក្ស” ក្នុងការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ ដោយផ្សារភ្ជាប់ជាមួយការកសាងក្រុមប្រជុំជន និងស្ថាប័នស្អាតស្អំ និងខ្លាំងមាំមូន៖ “ការកសាងសាខាបក្សយ៉ាងខ្លាំងមាំមួនគឺផ្ដើមចេញពីបក្ខជនដែលមានការទទួលខុសត្រូវចំពោះបក្ស និងចំពោះប្រជាជន; ជាមជ្ឈមណ្ឌលកសាងផែនសាមគ្គីប្រជាជនទាំងមូល ដំបូងឡើយគឺនៅទីប្រជុំជន។ ដូច្នេះហើយ កម្មាភិបាល និងបក្ខជនគ្រប់រូបចាំបាច់ត្រូវពង្រីក“ ចរិតលក្ខណៈបក្ស ចរិតលក្ខណៈប្រយុទ្ធ និងចរិតលក្ខណៈទិទៀន និងស្វ័យទិទៀន”។

លោក Thai Ba Binh នៅសង្កាត់ Hung Vuong ខ័ណ្ឌ Hong Bang ទីក្រុង Hai Phong

ចំណែកលោក Vu Chuc ពលរដ្ឋម្នាក់នៅសង្កាត់ Bai Chay ទីក្រុង Ha Long ខេត្ត Quang Ninh មានចំណាប់អារម្មណ៍ជាពិសេសចំពោះការដែលមជ្ឈឹមបានឯកភាពគ្នាធ្វើការសិក្សាស្រាវជ្រាវ កសាងសេណារីយ៉ូកំណើនថ្មីសម្រាប់ដំណាក់កាលក្រោយកូវីដ ១៩ យ៉ាងឆាប់ៗ ព្រោះថារាល់ការតម្រង់ទិសដៅទូទៅនឹងជួយខឿនសេដ្ឋកិច្ចស្ដារឡើងវិញ ហើយប្រជាជន និងពលករអាចរក្សាបានជីវភាពរស់នៅស្ថិរភាពឡើងវិញយ៉ាងឆាប់ៗ៖ “ក្រោយពីមជ្ឈឹមបានធ្វើការពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ចនោះ ប្រជាជនពិតជាមានអារម្មណ៍សប្បាយរីយរាយណាស់ ព្រោះថារយៈពេលកន្លងទៅជំងឺរាតត្បាតបានជះឥទ្ធិពលយ៉ាងធំធេងដល់ប្រជាជន។ ឥឡូវនេះជំងឺរាតត្បាតត្រូវបានគ្រប់គ្រង ដោយជួយស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ។ ខ្ញុំមានជំនឿជាក់យ៉ាងមុតមាំថាយើងនឹងសម្រេចបានរាល់គោលដៅស្តារខឿនសេដ្ឋកិច្ចឡើងវិញផងដែរ”៕