នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio អញ្ជើញជាសាក្សីក្នុងពិធីប្រគល់ឯកសារសហប្រតិបត្តិការវាងប្រទេសទាំងពីរ។ (រូបថត៖ Duong Giang/TTXVN) |
ក្នុងពេលជាមួយគ្នានោះ លោក Honna Hitoshi ប្រធាន និងជាអគ្គនាយក ក្រុមហ៊ុនភាគហ៊ុន Erex បានសម្ដែងការចាប់អារម្មណ៍ចំពោះសុន្ទរកថារបស់នាយក រដ្ឋមន្ត្រី Pham Minh Chinh ស្តីពីការអភិវឌ្ឍសកម្មភាពសេដ្ឋកិច្ចដែលផ្សារភ្ជាប់នឹងយុទ្ធ សាស្ត្រកំណើនបៃតង និងការកាត់បន្ថយកាបូន។ លោកបាននិយាយថា ក្រុមហ៊ុន Erex មានបំណងចង់សាងសង់រោងចក្រថាមពលជីវម៉ាសចំនួន ១៨ នៅមូលដ្ឋានចំនួន ១៦ កន្លែងរបស់វៀតណាម សម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីផ្លាស់ប្ដូរ ឥន្ធនៈពីធ្យូងថ្មទៅជាជីវម៉ាសនៅតាមរោងចក្រថាមពលធ្យូងថ្មដែលមានស្រាប់ និងការ អភិវឌ្ឍតំបន់ដាំដុះវត្ថុធាតុដើមជីវម៉ាសនៅក្នុងប្រទេសវៀតណាម។
រីឯខ្លួនវិញ ប្រធានសមាគមមិត្តភាពវៀតណាម-ជប៉ុន លោក Yasuhiro Nojima បានវាយតម្លៃថា កម្លាំងសេដ្ឋកិច្ចរបស់វៀតណាមកាន់តែខ្លាំងឡើងៗ។ បើតាមលោក ថា មានលំហូរធនធានដ៏ធំមួយពីជប៉ុនបានហូរចូលមកវៀតណាម ប៉ុន្តែចាប់ពីពេលនេះ នឹងមានលំហូរពីវៀតណាមហូរចូលជប៉ុនវិញផងដែរ។ ប្រធានសមាគមមិត្តភាពវៀតណាម - ជប៉ុនក៏បានលើកឡើងដែរថា បច្ចុប្បន្ននេះ ប្រសិនបើនិយាយពីកម្លាំង និង សក្ដានុពលរបស់ប្រជាជន វៀតណាមប្រហែលជាប្រទេសដ៏លេចធ្លោបំផុតក្នុង ចំណោមប្រទេសអាស៊ាន។ ប្រធានសម្ព័ន្ធក្រុមហ៊ុន AEON លោក Iwamura បានធ្វើអត្ថាធិប្បាយថា វៀតណាមជាប្រទេសសំខាន់មួយសម្រាប់ AEON។ លោកជឿជាក់ថា ប្រៀបខ្លាំងរបស់វៀតណាមនោះគឺស្ថិរភាពនយោបាយ ភាពសុខដុមរមនានៃអត្តសញ្ញា ណជាតិ និងភាពចុះសម្រុងគ្នាជាមួយនឹងទស្សនៈអាជីវកម្មរបស់ AEON៕

