កាសែតអេឡិចត្រូនិកនៃវិទ្យុជាតិអាហ្សង់ទីនបង្ហោះអត្ថបទសរសេរអំពីជ័យជំនះ Dien Bien Phu។ (រូបថត៖ VNA) |
កាលពីថ្ងៃទី ៧ ឧសភា កាសែត Grupo R Multimedio របស់អ៊ុយរូហ្គាយបាន បង្ហោះអត្ថបទចំនួន ៣ ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu ក្នុងនោះបញ្ជាក់ថា ជ័យជំនះ Dien Bien Phu បង្ហាញពីកម្លាំងសាមគ្គីប្រជាជាតិទាំងមូល បំណងប្រាថ្នាអំពីសន្តិភាព ឯករាជ្យជាតិ ព្រមទាំងបានបញ្ជាក់នូវការដឹកនាំដ៏ឈ្លាសវៃ របស់បក្សកុម្មុយនិស្តវៀតណាម ក្រោមការដឹកនាំរបស់លោកប្រធានហូជីមិញផងដែរ។ យោងតាមកាសែត Grupo R Multimedio ជ័យជំនះ Dien Bien Phu មិនត្រឹមតែរួមចំ ណែកវាយផ្ដួលរំលំរបបអាណានិគមនិយមបែបចាស់នៅលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ដល់បុព្វហេតុតស៊ូដើម្បីឯករាជ្យជាតិ ប្រជាធិប តេយ្យ និងវឌ្ឍនភាពសង្គមរបស់មនុស្សជាតិទៀតផង។ ក្រោយរយៈពេល ៧០ ឆ្នាំ ស្មារតីដ៏អង់អាចក្លាហានមោះមុតនៃជ័យជំនះ Dien Bien Phu នៅតែត្រូវបានរក្សាដដែល ហើយជាមោទនភាពរបស់ប្រជាជនវៀតណាម ដោយសារអត្ថន័យនិងឋានៈដ៏ធំធេង នៃព្រឹត្តិការណ៍នេះ៕

