ជាមួយគ្នានេះដែរ ក្នុងចំណោមមនុស្ស ២៥នាក់ ដែលរងរបួសក្នុងការបាញ់ប្រហារនៅមហាវិទ្យាល័យទស្សនវិជ្ជានៃសាកលវិទ្យាល័យ Charles មានពលរដ្ឋបរទេសចំនួន ៣នាក់ ក្នុងនោះមាន ២នាក់មកពីប្រទេសអារ៉ាប់រួម (UAE) និង ០១ នាក់មកពីប្រទេសហូឡង់។

សាធារណរដ្ឋឆែកបានសម្រេចថា ថ្ងៃនេះជាថ្ងៃកាន់ទុក្ខជាតិដើម្បីរំឭកដល់ជនរងគ្រោះក្នុងការបាញ់ប្រហារ៕