![]() |
ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង (KCNA) បានដកស្រង់សេចក្ដីប្រកាសរបស់គណកម្មធិការពោលខាងលើដោយបានចាត់ទុកថា៖ សមយុទ្ធអាមេរិក - ជប៉ុន គឺសំដៅបំផ្លិចបំផ្លាញបរិយាកាសកែលម្អអន្តរកូរ៉េ និងសន្តិភាពនៅឧបទ្វីបកូរ៉េ ដែលភាគីទាក់ទិននានាខិតខំប្រឹងប្រែង ទើបទទួលបាននេះ។
តាមផែនការ កងកម្លាំងការពារលំហរសមុទ្រជប៉ុន (MSDF) និងកងទ័ពជើងទឹកអាមេរិក គ្រោងនឹងធ្វើសមយុទ្ធប្រចាំឆ្នាំ ដែលប្រព្រឹត្តិទៅក្នុងរយៈពេល ១ សប្ដាហ៍ ចាប់ពីថ្ងៃទី ២៣ កុម្ភៈខាងមុខ។
ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត គណប្រតិភូកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិនាថ្ងៃទី ២២ កុម្ភៈ បានប្រកាសថា៖ ការវាយតម្លៃរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ដែលទាក់ទិននឹងកម្មវិធីកាំជ្រូចមីស៊ីល និងនុយក្លេអែរបស់សាធារណរដ្ឋប.ប.ក គឺមិនសមហេតុសមផលឡើយ៕

