យន្តហោះប្រយុទ្ធប្រភេទ F-15K នៃប្រទេសកូរ៉េខាងត្បូង

អត្ថបទដែលសរសេរនៅលើគេហទំព័រសារព័ត៌មានឃោសនាកិច្ចការបរទេស Meari នៃប្រទេសកូរ៉ខាងជើងបានឲ្យដឹងអំពីផែនការរបស់រដ្ឋាភិបាលកូរ៉េខាង ត្បូង បង្កើនថវិកាការពារជាតិចំនួន ៨,២% នាឆ្នាំខាងមុខ ដោយបានចាត់ទុក ជាបញ្ហាឧបសគ្គធំក្នុងការអនុវត្តសេចក្តីថ្លែងការណ៍ Panmunjom ដែលជា ឯកសារអំពាវនាវការរំលាយអាវុធនុយក្លេអ៊ែរតាមដំណាក់កាលនិមួយៗ នៅលើឧបទ្វីបកូរ៉េ តាមរយៈការអនុម័តក្រោយពីកិច្ចប្រជុំកំពូលលើកដំបូង រវាង ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea –in និងថ្នាក់ដឹកនាំប្រទេសកូរ៉េ ខាងជើង លោក Kim Jong –un កាលពីខែមេសាកន្លងទៅ។

ក្រៅពីនេះ គេហទំព័រ Meari ក៏រិះគន់លើសេចម្តីសម្រេចរបស់ទីក្រុងសេអ៊ូល បានពន្យាពេលរយៈពេល១ឆ្នាំថែមទៀតនូវកិច្ចព្រមព្រៀងព័ត៌មានសន្តិសុខយោធារួម (GSOMIA) ដែលជាកិច្ចព្រមព្រៀងស្តីអំពីការចែករំលែកព័ត៌មានចារកម្ម យោធាជាមួយជប៉ុនផងដែរ៕