ថ្នាក់ដឹកនាំប្រទេសកូរ៉េខាងជើងលោក Kim Jong- Un

នាថ្ងៃទី១ខែវិច្ឆិកា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានដកស្រង់ពីបទថ្លែងមតិរបស់លោក Kim Jong- Un ក្នុងដំណើរទស្សនានៅការដ្ឋានមួយនៃតំបន់ទេសចរណ៍ Wonsan – Kalma ថា ថ្នាក់ដឹកនាំរូបនេះបានសង្កត់ធ្ងន់លើការដែលកម្លាំងអមិត្តកំពុងខិតខំប្រឹងប្រែងរក្សារាល់បទដាក់ទ័ណ្ឌកម្មយ៉ាងតឹងរឹងសំដៅរាំងស្កាត់ទីក្រុងព្យុងក្នុងការជម្រុញភាពសម្បូររុងរឿងនិងការរីកចម្រើនរបស់ប្រជាជនដោយបង្ខំឲ្យផ្លាស់ប្តូរនិងធ្វើតាមបញ្ជានានាផងដែរ។

លោក Kim Jong- Un ក៏បានអះអាងទៀតថា ស.ប.ប កូរ៉េ បានឆ្លងកាត់គ្រប់ការ លំបាកលំបិនដើម្បីធ្វើឲ្យប្រទេសខ្លួនងើបឈរឡើងក្លាយទៅជាប្រទេសដ៏ខ្លាំងក្លា ដែលមានកម្លាំង បច្ចេកវិទ្យា និងការខិតខំប្រឹងប្រែងឥតឈប់ឈរផងដែរ ហើយលោកក៏បន្តទៀតថា ភាពជោគជ័យនៃគម្រោងសាងសង់ទ្រង់ទ្រាយធំនៅក្នុងតំបន់នឹងជាការឆ្លើយតបនឹងរាល់អនុភាពអមត្តិទាំងនោះផងដែរ៕