![]() |
គណៈប្រតិភូនេះមានសមាជិកចំនួន ១២ រូប ដឹកនាំដោយលោក Kim Chang – son ជាជំនួយការជិតស្និទ្ធរបស់មេដឹកនាំ ស.ប.ប កូរ៉េ លោក Kim Jong-un បានមកដល់ព្រលានយន្តហោះអន្តរជាតិប៉េកាំងតាមជើងហោះហើររបស់ក្រុមហ៊ុន Air China Airlines ។
គណៈប្រតិភូស.ប.ប កូរ៉េគ្រោងនឹងមកកាន់ទីក្រុងហាណូយប្រទេសវៀតណាមនាចុងសប្ដាហ៍នេះ ហើយមានជំនួបពិភាក្សាជាមួយមជ្ឈដ្ឋានមន្ត្រីអាមេរិកអំពីការត្រៀមរៀបចំសម្រាប់សន្និសីទកំពូលនេះនាពេលខាងមុខផងដែរ៕

