![]() |
យោងតាមកាសែត Sinmun ស្ថានប័នបញ្ចេញមតិរបស់បក្សពលកម្មកូរ៉េខាងជើង នាថ្ងៃ ទី៣១ ខែកក្កដាបាននាំចេញបទអន្តរគមន៍មួយដែលរិះគន់កូរ៉េខាងត្បូងបានប្រើប្រាស់ វិធានការដាក់ទណ្ឌកម្មជាសកលដែលបានចាត់ទុកដូចជាលេសមួយដើម្បីពន្យាពេលការ ជម្រុញកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន។
ក្នុងថ្ងៃដដែល ក្រសួងឯកភាពកូរ៉េខាងត្បូងបានឲ្យដឹងថា អនុរដ្ឋមន្ត្រីក្រសួងឯកភាព កូរ៉េខាងត្បូង លោក Chun Hae-Sung នឹងអញ្ជើញទៅកាន់ប្រទេសកូរ៉េខាងជើងក្នុង សប្តាហ៍នេះដើម្បីត្រួតពិនិត្យកិច្ចការរៀបចំសំរាប់ព្រឹត្តិការណ៍ជួបជុំគ្រួសារដែលព្រាត់ប្រាស់គ្នាក្នុងគ្រាសង្គ្រាមកូរ៉េខាងជើង (ឆ្នាំ១៩៥០-១៩៥៣) ដែលគ្រោងនឹងរៀបចំ ឡើងនៅចុង ខែសីហាខាងមុខ៕

