សាកលវិទ្យាល័យជាតិហាណូយ (រូបថត៖ vov.vn)

នេះជាលើកដំបូងដែលសាកលវិទ្យាល័យជាតិហាណូយ (VNU) និងមូលដ្ឋានអប់រំថ្នាក់ឧត្តមសិក្សាវៀតណាមចំនួនពីរត្រូវបានប្រកាសអំពីចំណាត់ថ្នាក់ រួមជា មូលដ្ឋានថ្នាក់សាកលវិទ្យាល័យជួរមុខជិត ១.៤០០ ទៀតនៅលើពិភពលោកផងដែរ។ តាមរយៈការវាយតម្លៃបានបង្ហាញថា សាកលវិទ្យាល័យ VNU មានសន្ទស្សន៍ក្នុងការបង្រៀន ស្រាវជ្រាវវិទ្យាសាស្ត្រនិងសមាហរណកម្មអន្តរជាតិជាប់ ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមក្រុមមូលដ្ឋានថ្នាក់ឧត្តមសិក្សារបស់វៀតណាមដែលមានវត្តមានក្នុងតារាងរៀបចំណាត់ថ្នាក់នេះផងដែរ៕