ទិដ្ឋភាពនៃជំនួបនេះ។ (រូបថត៖ VOV) |
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា នាពេលខាងមុខ សារព័ត៌មានចាំបាច់ត្រូវបន្តរក្សាយ៉ាងរឹងមាំនូវឋានៈ និងបេសកកម្ម របស់ខ្លួន ដើម្បីជាកត្តាសំខាន់មួយ រួមចំណែកស្ថាបនា និងផ្លាស់ប្ដូរថ្មីនីតិរដ្ឋសង្គម និយមវៀតណាម ឲ្យស្របតាមនិន្នាការអភិវឌ្ឍន៍ដោយសន្តិភាព និងមនុស្សសាស្ត្រនៃ សហសម័យ ព្រមទាំងបន្តជាស្ពានរវាងបក្ស រដ្ឋ និងប្រជាជនផងដែរ។ “ខ្ញុំសង្ឃឹមថា ជួរអ្នកសារព័ត៌មានទាំងមូលនឹងបន្តជ្រួតជ្រាបយ៉ាងពេញលេញ ជ្រាលជ្រៅនូវទស្សនៈថា សារព័ត៌មានជាអាវុធដ៏មុតស្រួច ជាឧបករណ៍ប្រកបដោយ ប្រសិទ្ធភាពរបស់បក្ស ជាសំឡេងរបស់ប្រជាជន និងជាវេទិកាដ៏ទូលំទូលាយរបស់ ប្រជាជននៅលើសមរភូមិសតិអារម្មណ៍ នយោបាយ និងវប្បធម៌។ តាមរយៈការស្រាវ ជ្រាវ ការច្នៃប្រឌិតរបស់អ្នកសរសេរប្រវត្តិសាស្ត្រដ៏ស្មោះត្រង់ និងមនុស្សធម៌ ដោយ ស្នាដៃសារព័ត៌មានដ៏ឆ្នើមៗ រួមចំណែកក្នុងការតស៊ូលុបបំបាត់អំពើខុសឆ្គង អំពើ អាក្រក់ ការពារអំពើល្អ យុត្តិធម៌ ដើម្បីបុព្វហេតុរួមរបស់ប្រទេសជាតិនិងប្រជាជន។ ផ្សព្វផ្សាយបទពិសោធន៍ល្អៗ មេរៀនល្អៗ។ កោតសរសើរ លើកតម្កើង និងពង្រីកគំរូ ជឿនលឿន”៕

