![]() |
ក្រោមចំណងជើង “ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម” កាសែត Japan Times បានឲ្យដឹងថា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc មក បំ ពេញទស្សនកិច្ចជាផ្លូវការនៅជប៉ុនចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨មិថុនា អមដំណើរដោយ ថ្នាក់ដឹកនាំរដ្ឋាភិបាលមួយចំនួនរួមទាំងសហគ្រាសជាង១០០ទៀតផង។ប្រការនេះ បានបញ្ជាក់នូវគោលបំណងរបស់វៀតណាមក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយ ជប៉ុន។ ដំណើរទស្សនកិច្ចនៅជប៉ុនរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងរួមចំណែកសកម្មទៅក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រយូរអង្វែង ដើម្បីសន្តិភាព សន្តិសុខនិងភាពសម្បូររុងរឿងក្នុងតំបន់៕

