សេចក្តីជូន ព័ត៌មានបានឲ្យដឹងថា ទទួលការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្រេច ព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នឹងអញ្ជើញទៅបំពេញទស្សនកិច្ច ជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២០ដល់ថ្ងៃទី២២ខែកក្កដា ឆ្នាំ ២០១៧។ តាមរបៀបវារៈ លោក Nguyen Phu Trong នឹងអញ្ជើញចូលគាល់ ព្រះករុណា ព្រះបាទសម្រេច ព្រះបរម នាថ នរោត្តម សីហ មុនី និងចូលគាល់ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហានុ ព្រះវររាជមាតាជាតិខ្មែរ។ ចូលថ្វាយបង្គុំសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃគណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី សម្តេច ព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា។ ជួបសម្តែងការគួរសមប្រធានព្រឹទ្ធសភា សម្តេច សាយឈុំ ប្រធានរដ្ឋសភា សម្តេច ហេង សំរឹន។ លោក Nguyen Phu Trong នឹងបានជួបសន្ទជាជាផ្លូវការ ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចហ៊ុនសែន។ បន្ទាប់ពីជំនួបនេះ ថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរនឹងចេញសេចក្តីថ្លែងការណ៍រួមនិងចុះហត្ថលេខាលើឯកសារមួយ ចំនួន។ សេចក្តីជូនព័ត៌មានបានសង្កត់ធ្ងន់ថា ឆ្នាំ២០១៧ ជាឆ្នាំរំលឹកខួបលើកទី៥០ នៃបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា។ តាមនោះ ដំណើរទស្សនកិច្ចនេះ របស់លោក Nguyen Phu Trong លើកនេះ នឹងរួមចំណែក អះអាងនូវចំណងសាមគ្គី ភាព មិត្តភាព កិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសទាំងពីរ៕