វត្តនៅតំបន់ណាមបូវៀតណាមបើកថ្នាក់បង្រៀនភាសាខ្មែរដោយឥតគិតថ្លៃ |
កាលពីថ្ងៃទី ៦ ខែកញ្ញា កាសែត Khmer Times របស់កម្ពុជាបានចុះផ្សាយអត្ថបទសរសេរក្រោមចំណងជើងថា "វត្តនៅតំបន់ណាមបូវៀតណាមបើកថ្នាក់បង្រៀនភាសាខ្មែរដោយឥតគិតថ្លៃ" ជាមួយនឹងរូបថតទេសភាពបរិវេណវត្ត Giong Lon (ឬវត្ត Co) នៅឃុំ Dai An ស្រុក Tra Cu ខេត្តត្រាវិញ ។ កាសែត Khmer Times បានឲ្យដឹងថា “វត្តដែលមានអាយុកាល ៣០០ ឆ្នាំនេះ បានបើកថ្នាក់បង្រៀនអស់រយៈពេលជាង ១០ ឆ្នាំហើយ។ ជារៀងរាល់ឆ្នាំ សិស្សានុសិស្សប្រហែល ១០០ នាក់បានតាមសិក្សារយៈពេលប្រមាណ ៣ ខែ។ រដ្ឋអំណាចឃុំ ស្រុក និងខេត្តបានផ្ដល់ជូនសៀវភៅ”។ យោងតាមអត្ថបទ វត្តនេះបានទទួលស្វាគមន៍មនុស្សគ្រប់រូមមកសិក្សា ដោយមិនប្រកាន់វ័យ និងវណ្ណៈឡើយ។ ព្រះសង្ឃជាច្រើនអង្គមកពីខេត្ត Kien Giang និង An Giang ក៏មកសិក្សាដើម្បីពង្រីកចំណេះដឹងផងដែរ។ ទន្ទឹមនឹងនេះ យោងតាមកាសែត Khmer Times ថា វត្ត Ong Met ស្ថិតនៅសង្កាត់ទី ១ ទីក្រុងត្រាវិញ ខេត្តត្រាវិញក៏មានមនុស្សជាច្រើនមកសិក្សាផងដែរ។

