ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន

ទូរទស្សន៍ YTN បានដកស្រង់ពាក្យសម្តីពីមន្រ្តីមួយរូប ដោយអះអាងថាលោក គីមជុងអ៊ុន ហាក់ដូចជាមិនមកបំពេញទស្សនកិច្ចក្នុងទីក្រុងសេអ៊ូលក្នុងរយៈពេល៣សប្តាហ៍ចុងក្រោយនៃឆ្នាំនេះទេ។

មុននោះ នាពីថ្ងៃទី ៩ ខែធ្នូ លេខាធិការសារព័ត៌មានជាន់ខ្ពស់របស់វិមានបៃតង (កូរ៉េខាងត្បូង) លោក Yoon Young-chan បានឲ្យដឹងថាមិនមានសញ្ញាណាមួយដែលសរឲ្យឃើញពីការរីកចម្រើនក្នុងការដែលថ្នាក់ដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន អាចទៅបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូលនោះឡើយ បន្ទាប់ពីរដ្ឋាភិបាល ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in បានផ្ញើលិខិតអញ្ជើញជាផ្លូវការ ។ ក៏ប៉ុន្តែ ទីក្រុងសេអ៊ូលបានអះអាងថានឹងរក្សាខ្សែទាក់ទងជាមួយទីក្រុងព្យុងយ៉ាងចំពោះបញ្ហានេះ៕