ទិដ្ឋភាពនៅទីក្រុង Nha Trang (រូបថត៖ dangcongsan.vn )

Jade Tye ជាអ្នកនិពន្ធ អត្ថបទសរសេរនេះបានអះអាងថា ឆ្នេរសមុទ្រដ៏វែងតាមបណ្ដោយតំបន់ភាគកណ្ដាលវៀតណាម គឺជាគោលដៅគួរឲ្យជក់ចិត្ត និងទាក់ទាញបានចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរដែលស្រឡាញ់សមុទ្រ និងគូស្រករទៅក្រេបទឹកឃ្មុំ។

អត្ថបទនេះបានអះអាងថា នាបច្ចុប្បន្ននេះ បណ្ដាទីក្រុងឆ្នេរសមុទ្រនៅភាគកណ្ដាលវៀតណាមនៅតែមិនទាន់ត្រូវប្រឈមនឹងបរិមាណភ្ញៀវទេសចរដ៏ធំសម្បើមឡើយ ហើយមានលក្ខណៈវិសេសវិសាលដោយឡែកជាច្រើន។ ក្នុងនោះ Da Nang គឺជាទីក្រុងទំនើប និងជាមជ្ឈមណ្ឌលនៃតំបន់ភាគកណ្ដាល ហើយ ទីក្រុង Quy Nhon មានទេសភាពស្រស់ស្អាតហាក់ដូចជាឋានសួគ៌៕