ការផលិតឧបករណ៍បំពងសម្លេងនៅរោងច ( រូបថត៖ VNA)

ជាក់ស្ដែង អត្ថបទនេះបានសរសេរថា វៀតណាមប្រៀបដូចជាចំណុចភ្លឺសេដ្ឋកិច្ចតែមួយគត់នៅអាស៊ីដោយសារមានតុល្យភាពល្អរវាងបញ្ហាធានាសុខភាពសាធារណៈនិងកំណើនសេដ្ឋកិច្ច ចាប់តាំងពីជំងឺកូវីដ ១៩ បានផ្ទុះឡើង។ ធនាគារពិភពលោក (WB) បានព្យាករណ៍ថាសេដ្ឋកិច្ចវៀតណាមនឹងមានកំណើន ២,៨% ក្នុងឆ្នាំ ២០២០។ ចំណែកកាសែត Nikkei Asia របស់ជប៉ុនបានសង្កត់ធ្ងន់ថារហូតមកដល់ពេលនេះ វៀតណាមបានគ្រប់គ្រងជំងឺកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព។ កំណើននាំចេញបានជួយជំរុញកំណើនសេដ្ឋកិច្ច។ ការនាំចេញក្នុងខែតុលាបានកើន ៩,៩ % ពោលគឺ ២៦,៧ ពាន់លានដុល្លារអាមេរិក។ លោក Sonny Africa នាយកប្រតិបត្តិ Ibon Foundation (អង្គការស្រាវជ្រាវ អប់រំ និងអភិវឌ្ឍន៍ព័ត៌មានមិនរកប្រាក់ចំណេញ ដែលមានមូលដ្ឋាននៅប្រទេសហ្វីលីពីន) បានចាត់ទុកថា ប្រហែលជាកូនសោរជោគជ័យរបស់វៀតណាមក្នុងវិបត្តិ បច្ចុប្បន្ននេះ គឺជាវិធីដែលវៀតណាមឆ្លើយតបនឹងជំងឺរាតត្បាត ដើម្បីរក្សាការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ៕