![]() |
ក្នុងបទអត្ថាធិប្បាយមួយ គេហទំព័រព័ត៌មានឃោសនា Meari របស់ ស.ប.ប បានលើកច្បាស់ថា៖ « ប្រសិនបើអាមេរិកឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងដោយម្ចាស់ការនិងនាំមុខគេរបស់ស.ប.បកូរ៉េដោយមានសកម្មភាពជាក់ស្តែងស្រដៀងគ្នាយោងតាមគោលការណ៍ទទួលស្គាល់និងគោរពដៃគូរបស់ខ្លួននោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរអាចឈានទៅដល់គោលដៅនានាក្នុងល្បឿនយ៉ាងឆាប់រហ័ផងដែរ។ ក្នុងពេលនោះ វិទ្យុសម្លេងទីក្រុងព្យុងយ៉ាងក៏បានវាយតម្លៃថាទំនាក់ទំនងរវាងប្រទេសទាំងពីរអាចឈានទៅមុខយ៉ាងឆាប់រហ័សប្រសិនបើអាមេរិកមានជំហានគួរឲ្យទំនុកទុកចិត្តនិងឆ្លើយតបដោយមានសកម្មភាពជាក់ស្តែងស្រដៀងគ្នាផងដែរ៕

