សន្និបាតលើកទី៤គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែតុលា នៅរដ្ឋធានីហាណូយ។ (រូបថត៖ VOV) |
ចំណែកឯលោក To Hoai Nam អនុប្រធានអចិន្រ្តៃយ៍និងជាអគ្គលេខាធិការ សមាមន៍អង្គភាពអាជីវកម្មខ្នាតតូចនិងមធ្យមវៀតណាមបានចាត់ទុកថា រាល់វិធានការ ដើម្បីស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចក្នុងប៉ុន្មានខែនៅសេសសល់នៃឆ្នាំ២០២១និងផែនការ សម្រាប់ឆ្នាំក្រោយ បានបង្ហាញឲ្យឃើញការប្ដេជ្ញាចិត្តដ៏ធំមួយរបស់បក្សនិងរដ្ឋក្នុងការ គ្រប់គ្រងជម្ងឺរាតត្បាតស្ដារស្ថិរភាពសង្គមនិងអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្ថានភាពធម្មតាបែប គន្លងថ្មី។ “ក្រោយរយៈពេលជិត២ឆ្នាំប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត ជាពិសេសក្នុងអំឡុង ពេលផ្ទុះជម្ងឺលើកទី៤កន្លងទៅ យើងអាចយល់ដឹងបន្ថែមអំពីជម្ងឺរាតត្បាតនេះ ក៏ដូចជា យល់ដឹងបន្ថែមអំពីបញ្ហានានាដែលយើងត្រូវប្រឈមផងដែរ។ ដូច្នេះ ខ្ញុំគិតថាយើង អាចកសាងបាននូវសេណារីយ៉ូជាច្រើន ដើម្បីកុំឲ្យរងការភ្ញាក់ផ្អើលទៀតឡើយដូច ការផ្ទុះជម្ងឺនាពេលកន្លងទៅ”៕

