ប្រជាជនទីក្រុងហូជីមិញ រីករាយជាមួយនឹងបរិយាកាសនៃ Sai Gon បុរាណ

ពិធីបានប្រារព្ធធ្វើឡើងនៅប៉ុន្មានថ្ងៃចុងឆ្នាំ២០១៨នេះ សប្តាហ៍សៀវភៅ វៀតណាម សំដៅអបអរសាទរខួបលើកទី ៣២០ ឆ្នាំនៃ Sai Gon – Cho Lon - Gia Dinh - ទីក្រុងហូជីមិញ ដោយក្នុងនោះ រួមមានការតាំងពិព័រ ណ៍និងព្រឹត្តិការណ៍វប្បធម៌ជាច្រើនដែលសង្ខេបពីដំណើរនៃការបង្កើតនិងអភិវឌ្ឍន៍ ពីទីក្រុង Sai Gon បុរាណទៅជាទីក្រុងហូជីមិញ សព្វថ្ងៃ។ នៅទីនេះ ប្រជាជននិងនិងភ្ញៀវទេសចរអាចរីករាយទស្សនាសម្រិតសម្រាំងផែនទីបុរាណដ៏កម្រនិងគួរឱ្យចាប់អារម្មណ៍អំពីទីក្រុង Sai Gon បុរាណ។ ជាពិសេសមានផែនទីដើមចំនួនប្រាំផ្ទាំង ស្តីពីយុទ្ធនាការបារាំងវាយសម្រុកលើទីក្រុង Sai Gon ពីឆ្នាំ១៨៥៩ដល់ឆ្នាំ១៨៦៣។ នៅទីនេះក៏បានតាំងបង្ហាញនូវរូបថតទេសភាពចំនួន ១៩សន្លឹក អំពីទីក្រុង Sai Gon ដែលបានប្រកាសជាលើកដំបូងផងដែរ។

ក្នុងបរិយាកាសតាំងបង្ហាញរូបភាពរបស់ទីក្រុង Sai Gon បុរាណ អ្នកស្រី Le Ngoc Thuan នៅខ័ណ្ឌទី១ បានបណ្តែតអារម្មណ៍ចំពោះមុខគំនូប៉ុស្តិ៍ប្រៃសណីនៅកណ្តាលទីក្រុង Sai Gon បុរាណ។ រំលឹកឡើងវិញនូវទេសភាពនៃទីក្រុង Sai Gon មុននេះ លោកស្រី Thuan បានសំណេះសំណាលថា រាប់សិបឆ្នំាមុន ទីក្រុង Sai Gon គឺស្អាតអស្ចារ្យណាស់ ពោលគឺ មហាវិថី Boulevard ប៉ុស្តិ៍ប្រៃសណីយ៍នៅកណ្តាលទីក្រុង Sai Gon វិថី Catinat ឬផ្សារ Ben Thanhh និងវិហារធំជាដើម ដែលកន្លែងទាំងនេះសុទ្ធសឹងតែជាកន្លែងដែលកត់សម្គាល់គ្រាជាយុវវ័យរបស់លោកស្រី ដែលបានកើតនិងធំដឹងក្តីនៅលើទឹកដី Sai Gon នេះឯង។ ទោះបីជានៅឆ្ងាយពីស្រុកកំណើតក៏ដោយ ប៉ុន្តែលោកស្រី Thuan នៅតែចងចាំរបៀបរស់នៅនិងសំលៀកបំពាក់របស់ប្រជាជន Sai Gon ជានិច្ច។

“ខ្ញុំកើតនៅទីក្រុងហូជីមិញ ដូច្នេះ ពេលខ្ញុំបានមើលរូបភាពបែបនេះ ខ្ញុំតែងតែនឹករលឹកពីទីក្រុងចំណាស់។ ឥឡូវនេះ ទីក្រុងមានការអភិវឌ្ឍផង ហើយនៅតែរក្សានូវសម្រស់ចាស់ផង។ ប្រការនេះ ពិតជាមានតម្លៃណាស់”។ នេះបើយោងតាមការសំណេះសំណាល់របស់អ្នកស្រី Thuan។

ក្មេងៗចាប់អារម្មណ៍និងចំណីគ្រា Sai Gon បុរាណ

ប្រសិនបើអ្នកស្រី Thuan បានរកឃើញអនុស្សាវរីយ៍របស់ខ្លួនតាមរយៈរូបភាពទីក្រុង Sai Gon បុរាណនោះ គឺយុវជនដូចជាលោក Nguyen Le Thanh Long ជាជនម្នាក់នៅខ័ណ្ឌ Binh Thanh ហាក់ដូចជាមានអារម្មណ៍ច្បាស់លាស់ពីការផ្លាស់ប្តូររបស់ទីក្រុងហូជីមិញ។ នៅលើរូបភាពនីមួយៗតែងតែមានព័ត៌មាននិងទិន្នន័យប្រវត្តិសាស្ត្រច្បាស់ដែលបង្ហាញឲ្យឃើញពីដំណើរការអភិវឌ្ឍន៍ដ៏លេចធ្លោរបស់ទីក្រុង។ លោក Thanh Long បានចែករំលែកថា៖ “អ្វីដែលខ្ញុំចូលចិត្តបំផុតគឺរូបភាពរបស់កំពង់ ផែរ Nha Rong កន្លែងដែលអគ្គមគ្គុទេស Nguyen Ai Quoc បានចេញដំណើរស្វែងរកមាគ៌ាសង្រ្គោះជាតិកាលពីឆ្នាំ១៩១១ ហើយផ្លូវថ្នល់មុននេះគឺមានភាពខុសគ្នាច្រើនបើប្រៀបធៀបទៅនឹងពេលនេះ។ បច្ចុប្បន្នទីក្រុងមានការផ្លាស់ប្តូរជាច្រើន។ តាមរយៈរូបភាពមួយនេះ ប្រជាជននៃទីក្រុងនឹងមើលឃើញថា ទិដ្ឋភាពទាំងមូលអំពីទីក្រុង Sai Gon បុរាណរហូតដល់បច្ចុប្បន្ន”។

ក្រៅពីសកម្មភាពតាំងពិពណ៌នេះ នៅមានកម្មវិធីជាច្រើនសំដៅជួយប្រជាជនទីក្រុងឱ្យយល់ដឹងច្បាស់និងកាន់តែស្រឡាញ់ Sai Gon-ទីក្រុង ហូជីមិញ ថែមទៀត ដូចជាការប្រាស្រ័យទាក់ទងជាមួយអ្នកស្រាវជ្រាវ ការណែនាំសៀវភៅស្តីពី Sai Gon ជាដើម។ យោងតាមលោក Le Hoang អនុប្រធានសមាគមបោះពុម្ភផ្សាយវៀតណាម និងជានាយកវិថីសៀវភៅទីក្រុងហូជីមិញមានប្រាសន៍ថា ភាពជោគជ័យយ៉ាងធំធេងរបស់សកម្ម ភាពទាំងអស់នេះ មិនត្រឹមតែស្ថិតនៅទ្រង់ទ្រាយ ការរៀបចំឬវត្ថុតាងប៉ុណ្ណោះទេ តាមពិត វាស្ថិតនៅចំណុចនៃភាពទាក់ទាញសម្រាប់សហគមន៍ជាពិសេសគឺយុវជន។ លោក Hoang បានសំណេះសំណាលថា៖ “ការបង្ហាញផែនទី រូបភាពនិងឈុតឆាកនៃការបង្ហាញឡើងវិញនូវសកម្មភាពរបស់ប្រជាជននៃទីក្រុង Sai Gon បុរាណ ដើម្បីជួយឲ្យប្រជាជនទីក្រុងហូជីមិញមានការទាក់ទងផ្ទាល់នឹងដំណើរការនៃការបង្កើត និងការអភិវឌ្ឍរបស់ទីក្រុងហូជីមិញ។ តាមរយៈនោះវាអាចត្រូវបានគេមើលឃើញថា ទីក្រុងនេះបានឆ្លងកាត់ដំណាក់កាលនិងរបៀបអភិវឌ្ឍន៍ យ៉ាងដូចម្តេចផង ដែរ”។

មកដល់ព្រឹត្តិការណ៍នៃសប្តាហ៍សៀវភៅនេះ ប្រការដែលប្រជាជននិងភ្ញៀវទេសចរចាប់អារម្មណ៍យ៉ាងច្បាស់បំផុត នោះគឺដំណើរការនៃការផ្លាស់ប្តូរមុខមាត់នៃទីក្រុង Sai Gon -ហូជីមិញ ដោយមានភាពស្រស់ស្អាតតាម រយៈដំណាក់កាលនៃការអភិវឌ្ឍន៍នីមួយៗ៕