![]() |
យោងតាមសភាពាណិជ្ជកម្មអាមេរិកបានឲ្យដឹងថា៖ ចំពោះការដែលដៃគូពាណិជ្ជកម្មធំៗកំពុងដាក់វិធានការតបតវិញនោះ វិធីសាស្ត្ររបស់ ប្រធានាធិបតី លោកDonald Trump អំពីគោលនយោបាយពន្ធដារមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងបង្កើនភាពតានតឹងនូវទំនាក់ទំនងរវាងសេតវិមាននិងសភាពាណិជ្ជកម្មផងដែរ។
សូមបញ្ជាក់ថា៖ យុទ្ធនាការថ្មីនេះត្រូវបានចាត់ទុកថាជាការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់ក្រុមអ្នកចលនាខ្សែរបៀងពាណិជ្ជកម្ម ដើម្បីប្រឆាំងជំទាស់គោលនយោបាយពន្ធដាររបស់រដ្ឋអំណាចលោក Donald Trump ។ សភាពាណិជ្ជកម្មអាមេរិកថែមទាំងចាត់ទុកថា៖ លោក Trump កំពុង ជំរុញឲ្យមានសង្គ្រាមពាណិជ្ជកម្មសកលដែលអាចជះឥទ្ធិពលដល់ហោរប៉ៅរបស់អតិថិជនអាមេរិកផងដែរ៕

