នៅក្នុងឃុំ Phuoc Huu ខេត្ត ខាញ់ហ័រ ភូមិជនជាតិចាមនីមួយៗ ប្រារព្ធពិធីសំខាន់រយៈពេលពីរថ្ងៃជាមួយនឹងពិធីសែនប្រពៃណី ទោះជាយ៉ាងណាក៏ដោយ ពេលវេលារៀបចំពិធីសែន អាចប្រែប្រួលអាស្រ័យលើភូមិនីមួយៗ។ ពិធីបុណ្យ Rija Nagar ជាកន្លែងរក្សាទម្រង់សម្តែងប្រជាប្រិយដ៏វិសេសវិសាលជាច្រើនរបស់សហគមន៍ជនជាតិចាម ដូចជាតន្ត្រី របាំ និងពិធីសែនប្រពៃណី។ បុរស នារីជនជាតិចាមរាប់រយនាក់ក្នុងសំលៀកបំពាក់ប្រពៃណីចូលរួមការសម្តែងក្នុងសំឡេងស្គរ Paranung និង ស្រឡៃ ដ៏អ៊ូអរ។ ការសម្តែងត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ ដោយបង្ហាញឡើងវិញយ៉ាងរស់រវើកនូវជីវភាពប្រចាំថ្ងៃរបស់ប្រជាជនចាម។ លោក លូ សាញ់ថាញ់ ឃុំ Phuoc Huu ខេត្តខាញ់ហ័រ បានឲ្យដឹងថា៖ “នាពេលកន្លងមក បក្ស និងរដ្ឋបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគោលនយោបាយវប្បធម៌របស់បងប្អូនប្រជាជន។ យើងសង្ឃឹមថា ពិធីបុណ្យ Rija Nagar នឹងត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ ក្នុងពេលឆាប់ៗនេះ”៕
Rija Nagar គឺជាពិធីបុណ្យរបស់ជនជាតិចាម ដែលដឹកនាំដោយក្រុមអ្នកមុខអ្នកការប្រពៃណី រួមជាមួយពិធីការផ្សេងៗ ដើម្បីបន់ស្រន់សុំឱ្យអាកាសធាតុអំណោយផល រដូវកាលល្អបរិបូរណ៍ និងជីវភាពសុខសាន្តត្រានសម្រាប់សហគមន៍៕
