ប្រធានាធិបតីអាមេរិក លោក Donald Trump

សេចក្តីព្រាងច្បាប់នៃថវិកាចំណាយខាងលើនេះត្រូវបានដាក់ជូនទៅប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីចុះហត្ថលេខាឲ្យអនុញ្ញាតឲ្យក្លាយទៅជាច្បាប់ផងដែរ។ សេតវិមានបានឲ្យដឹងថា លោក Trump មានគោលបំណងចង់អនុម័តតាមរយៈវិធានការនេះ ប្រសិនបើមិនដូច្នេះទេ រដ្ឋាភិបាលមួយផ្នែកនៃសហរដ្ឋអាមេរិក នឹងត្រូវបិទទ្វារពីពាក់កណ្តាលអធ្រាតនាថ្ងៃទី ១៥ ខែកុម្ភៈ (តាមម៉ោងតំបន់) ។ មុននោះ សេចក្តីព្រាងច្បាប់ដែលស្នើឡើងដោយសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ ត្រូវបានអនុម័តដោយព្រឹទ្ធសភា ដោយមានសម្លេងគាំទ្រច្រើនលើសលប់ (សម្លេងគាំទ្រចំនួន ៨៣ និងសម្លេងប្រឆាំងចំនួន ១៦) ៕