![]() |
ខ្លឹមសារសំខាន់នៃសេចក្តីព្រាងច្បាប់នេះគឺទាមទារអោយរដ្ឋាភិបាល អង់គ្លេស ត្រូវស្នើឲ្យសហភាពអឺរ៉ុបពន្យាពេលឲ្យ Brexit ដល់ថ្ងៃទី ៣១ ខែមករាឆ្នាំ២០២០ ប្រសិនបើចាប់ពីពេលនេះដល់កិច្ចប្រជុំកំពូល EU នៅថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០១៩ ដោយមិនឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀង Brexit ថ្មី។
រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានប្រកាសថាប្រការនេះមានន័យប្រដូចជាការបញ្ចប់រាល់កិច្ចចរចាជាមួយ EU និងផ្តល់សិទ្ធិឱ្យភាគីអឺរ៉ុបគ្រប់គ្រងផងដែរ។ លោកក៏បានរំលឹកឡើងវិញនូវសំណើរឲ្យរៀបចំការបោះឆ្នោតមុនពេលកំណត់នៅថ្ងៃទី ១៥ ខែតុលា ហើយលោកក៏បានអះអាងថាបន្ទាប់ពីថ្ងៃនោះលោកនៅតែជានាយករដ្ឋមន្រ្តីអង់គ្លេស នោះអង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី ៣១ ខែតុលាក្នុងគ្រប់ករណីណាក៏ដោយ៕

