![]() |
រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោក William Barr បានរៀបចំផែនការប្រកាស ឯកសារចម្លងដែលត្រូវបានកែសម្រួលពីរបាយការណ៍ស៊ើបអង្កេតជិត ៤០០ ទំព័រយ៉ាងយូរបំផុតនៅពាក់កណ្តាលខែមេសានេះ។ ក៏ប៉ុន្តែ ប្រធានគណៈកម្មាធិការយុត្តិធម៍សភាជាន់ទាបអាមេរិក លោក Jerrold Nadler និងសមាជិកគណៈបក្សប្រជាធិបតេយ្យដែលមានឥទ្ធិពលដទៃទៀត បានអំពាវនាវឱ្យប្រកាសជូនសមាជិក សភាទាំងអស់អំពីរបាយការណ៍ពេញលេញដោយមិនតាមរយៈការកែសម្រួលនោះឡើយ។ ក្រុមនេះបានស្នើឱ្យលោក William Barr ត្រូវផ្សាយចេញឯកសារពេញលេញមុនថ្ងៃផុតកំណត់ពោលគឺថ្ងៃទី ២ ខែមេសា៕

