ទិដ្ឋភាពទូទៅនៃសម័យប្រជុំរបស់សភាអង់គ្លេសនៅទីក្រុងឡុងដ៍។ (រូបថត៖ AFP / TTXVN) |
តាមនោះ ដោយមានសម្លេងគាំទ្រចំនួន ៣៤០ សំឡេង និងសំឡេងប្រឆាំងមានចំនួន ២៦៣ សំឡេងនោះ សភាអង់គ្លេសបានឯកភាពជាបឋមលើច្បាប់ស្តីពីទីផ្សារក្នុងស្រុក ដោយត្រួសត្រាយផ្លូវសម្រាប់ការពិភាក្សាលម្អិតលើខ្លឹមសារនៃឯកសារដូចពោលខាងលើនេះ ក្នុង រយៈពេល ៤ ថ្ងៃ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅ សប្តាហ៍នេះ និងសប្តាហ៍ក្រោយផងដែរ។
មុននោះនាថ្ងៃទី ៩ ខែកញ្ញា រដ្ឋាភិបាលអង់គ្លេសបានប្រកាសភ្លាមៗនូវសេចក្តីព្រាងច្បាប់មួយស្តីពីទីផ្សារក្នុងស្រុក ដើម្បីជំនួសកិច្ចព្រមព្រៀង Brexit ។ ច្បាប់នេះអនុញ្ញាតឱ្យទីក្រុងឡុងដ៍គ្រប់គ្រងពាណិជ្ជកម្មអង់គ្លេសជាឯកតោភាគី និងបង្កើនការគាំទ្រពីរដ្ឋាភិបាលសម្រាប់អង្គភាពអាជីវកម្មអៀរឡង់ខាងជើង ដែលជាបទប្បញ្ញត្តិមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀង Brexit ដែលភាគីទាំងពីរធ្លាប់សម្រេចបាននាពេលកន្លងមក៕

