នារសៀលថ្ងៃទី ៣ ខែធ្នូ កីឡាករ Bui Truong Giang ទទួលបានមេដាយមាស ១ គ្រឿងលើវិញ្ញាសា Wushu ផ្នែកបរុស ទម្ងន់ ៦០ គីឡូក្រាម។ ទន្ទឹមនឹងនេះ កីឡាការិនី Nguyen Thi Trang ក៏ដណ្ដើមបានមេដាយមាសចំនួន ១ គ្រឿងសម្រាប់ក្រុមកីឡាវៀតណាម លើវិញ្ញាសា Wushu ផ្នែកនារី ទម្ងន់ ៦៥ គីឡូក្រាម។ ក្រៅពីនេះ កីឡាការិនី Phan Thi Hong Thanh ដណ្ដើមបានមេដាយមាសលើវិញ្ញាសា លើកដុំដែក ផ្នែកនារី ទម្ងន់ ៦៤ គីឡូក្រាម ហើយនេះគឺជាមេដាយមាសទី ២១ របស់ក្រុមវៀតណាមនៅ Sea Games 30 ផងដែរ៕