សាស្រ្តាចារ្យរង បណ្ឌិត លោក Nguyen Truong Son អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានដឹកនាំកិច្ចប្រជុំ។ (រូបថត៖ nhandan.vn)

នៅក្នុងកិច្ចប្រជុំ តំណាងអគ្គនាយកដ្ឋានអប់រំកាយនិងកីឡា បានស្នើឱ្យភាគីទាំងពីរពង្រឹងការផ្លាស់ប្តូរព័ត៌មាននិងឯកភាពគ្នាឱ្យបានឆាប់រហ័សលើខ្លឹមសារនៃសៀវភៅណែនាំព័ត៌មានសុខភាព ដើម្បីផ្តល់ឱ្យគណៈប្រតិភូកីឡាក្នុងតំបន់ដែលបានចូលរួមការប្រកួតកីឡាស៊ីហ្គេម ៣១។ ភាគីទាំងពីរនឹងសម្របសម្រួល ត្រួតពិនិត្យការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ជាមួយនឹងលក្ខខណ្ឌមួយចំនួនដើម្បីធានាការពិនិត្យនិងព្យាបាលជំងឺនៅខេត្ត-ក្រុងចំនួន១២ ដែលបានប្រព្រឹត្តិទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១។ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Nguyen Truong Son បានស្នើឲ្យបណ្តានាយកដ្ឋានពាក់ព័ន្ធ រៀបចំផែនការបង្ការនិងគ្រប់គ្រងជំងឺឲ្យបានជាក់ស្តែង និងរបៀបឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ដោយស្រដៀងគ្នាទៅនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់។

អនុគណៈកម្មការសុខាភិបាលនិងត្រួតពិនិត្យសារធាតុដូពិងនឹងទទួលខុសត្រូវក្នុងការរៀបចំសេវាសុខាភិបាលនិងថែទាំសុខភាពសម្រាប់ប្រតិភូក្នុងស្រុកនិងអន្តរជាតិ។ អនុគណៈកម្មការសុខាភិបាល បានសម្របសម្រួលជាមួយបណ្តាអនុគណៈកម្មការជំនាញនៃស៊ីហ្គេម ៣១ ដើម្បីធានាអនាម័យបរិស្ថាន អនុវត្តវិធានការបង្ការនិងទប់ស្កាត់ជំងឺ មិនឲ្យជំងឺធ្ងន់ធ្ងរកើតមានឡើងនៅមុននិងក្នុងអំឡុងពេលប្រព្រឹត្តិទៅការប្រកួតកីឡាស៊ីហ្គេម ៣១ ជាពិសេសគឺជំងឺរាតត្បាតកូវីដ-១៩៕