ទិដ្ឋភាពនៅសម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី១៥។ (រូបថត៖ TTXVN) |
អនុប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថាននៃរដ្ឋសភា លោក Ta Dinh Thi បានស្នើឲ្យបំពេញបន្ថែមបទប្បញ្ញត្តិស្តីពីយន្តការ និងគោលនយោបាយអនុគ្រោះ ដើម្បីទាក់ទាញការចូលរួមរបស់អង្គការ និងបុគ្គលក្នុងការងារ ស៊ើបអង្កេតប្រេងឧស្ម័នជាមូលដ្ឋាន ក៏ដូចជាប្រតិបត្តិការបេ្រងឧស្ម័នផ្សេងៗទៀត ជាពិសេសផ្តល់អាទិភាពដល់ការទាក់ទាញវិនិយោគិនយុទ្ធសាស្ត្រឈានមុខគេលើពិភពលោក ដែលមានបច្ចេកវិទ្យាប្រភព កម្រិតអភិបាលកិច្ចជឿនលឿន ដោយឈរលើ គោលការណ៍សមភាព ផលប្រយោជន៍ទៅវិញទៅមក គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់វៀតណាម។
គួរជម្រាបបន្ថែមទៀតថា នាបច្ចុប្បន្ន ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី ៣៣ ក្នុងចំណោមប្រទេសទាំង ៩៨ ទាក់ទងនឹងបរិមាណប្រេងនៅក្នុងឆ្នាំ ២០២១៕

