![]() |
សេចកក្តីថ្លែងការណ៍រួមនេះបានលើក ច្បាស់ថា នាយករដ្ឋមន្ត្រីទាំងពីររូបបានសន្យា បន្តរក្សាការជួបប្រាស្រ័យជាន់ខ្ពស់និង ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។ នាយករដ្ឋមន្ត្រីទាំងពីររូបបានទទួលស្គាល់ ចំពោះការដែលវៀតណាមនិងហូឡង់នឹងរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ ទំនងការទូតក្នុងឆ្នាំ២០១៨និងឯកភាពរឹតបន្តឹងកិច្ចសហប្រតិបត្តិការដើម្បីរៀបចំប្រកបដោយជោគជ័យរាល់សកម្មភាពសម្រាប់ព្រឹត្តិការណ៍ដ៏ពិសេសនេះ។
ភាគីទាំងពីរបានអះអាងនូវសារៈសំខាន់នៃការជម្រុញពាណិជ្ជកម្មនិងវិនិយោគ ទ្វេភាគី បង្កើតបរិយាកាសងាយស្រួលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ក្នុង ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFFTA)។ នាយករដ្ឋ មន្ត្រីទាំងពីររូប បានពិភាក្សាលើបណ្តាវិធានការបើកទូលាយកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ជាពិសេសលើវិស័យសន្តិសុខនាវាចរណ៍ផងដែរ៕

