នេះជាកម្រិតកំណើនសេដ្ឋកិច្ចខ្ពស់បំផុតក្នុងរយៈពេល១០ឆ្នាំកន្លងមក។ ជាក់ស្ដែងគឺ ផ្នែកឧស្សាហកម្មកែច្នៃ ផលិត បន្តជាកម្លាំងចលករស្នូលនៃខឿនសេដ្ឋកិច្ចដោយទទួលបានកំណើនជាង១៣,៥%។ ទំហំទឹកប្រាក់នៃការនាំចេញទំនិញក្នុងត្រីមាសទី១ឆ្នាំ២០១៨ទទួលបានជាង៥៤,៣ពាន់លានដុល្លាអាមេរិក ខណៈដែលទំហំទឹកប្រាក់នៃការនាំចូលទទួលបាន៥៣ពាន់លានដុល្លា៕