ប្រធានរដ្ឋលោក Nguyen Xuan Phuc និងអនុប្រធានាធិបតីអាមេរិក Kamala Harris នៅក្នុងជំនួប (រូបថត៖ Thong Nhat/TTXVN) |
យោងតាមការវាយតម្លៃរបស់សេតវិមានបានឲ្យដឹងថាក្នុងរយៈពេលប៉ុន្មាន ទសវត្សរ៍កន្លងទៅ ទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងវៀតណាមទទួលបានការបោះជំហានគួរឱ្យកត់សម្គាល់ ហើយភាគីទាំងពីរកំពុងសហប្រតិបត្តិការលើបញ្ហាជាច្រើន ចាប់ពីការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ និងត្រៀមរៀបចំសម្រាប់ការគំរាមកំហែងអំពីសន្តិសុខសុខាភិបាលនាពេលអនាគត ប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ រហូតដល់ការជម្នះពុះពារលើផលវិបាកក្រោយសង្គ្រាម។ សហរដ្ឋអាមេរិកបានធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ ក្នុងនាមជាដៃគូពាណិជ្ជកម្មធំទី ២ របស់វៀតណាម និងជាទីផ្សារនាំចេញឈានមុខគេនៅទូទាំងពិភពលោក។
ទំនាក់ទំនងភាពជាដៃគូដ៏រឹងមាំ និងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ រវាងប្រទេសទាំងពីរបានជំរុញឲ្យពលរដ្ឋវៀតណាមប្រមាណ ៣ ម៉ឺននាក់បានបន្តការសិក្សានៅសហរដ្ឋអាមេរិក ដោយរួមចំណែកជិត ១ ពាន់លានដុល្លារដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក។

