លោកឧត្តមសេនីយ Abdourahmane Tiani (ស្តាំ) ត្រូវបានមេដឹកនាំរដ្ឋប្រហារប្រកាសថាជាប្រមុខរដ្ឋថ្មីរបស់ Niger។ (រូបថត៖ Reuters) |
នាថ្ងៃដដែល សហភាពអឺរ៉ុប (EU) និងបារាំងបានសម្រេចចិត្តផ្អាកការផ្ដល់ជំនួយ ហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយប្រទេស Niger។ នៅក្នុងសេចក្តី ថ្លែងការណ៍មួយ សហភាពអឺរ៉ុបបាននិយាយថា គេនឹងបង្ខំឲ្យអ្នកធ្វើរដ្ឋប្រហារនៅ Niger ទទួលខុសត្រូវចំពោះការវាយប្រហារទាំងអស់ទៅលើជនស៊ីវិល បុគ្គលិកការទូត និងស្ថានទូតនានា បន្ទាប់ពីក្រុមបាតុករគាំទ្ររដ្ឋប្រហារបានប្រមូលផ្តុំគ្នានៅខាងក្រៅ ស្ថានទូតបារាំងប្រចាំនៅ Niger។
ប្រទេសបារាំងក៏បានចេញសេចក្តីថ្លែងការណ៍ដែល ថ្កោលទោសរដ្ឋប្រហារ ព្រមទាំងអំពាវនាវឱ្យមានការស្តារឡើងវិញនូវសណ្តាប់ធ្នាប់រដ្ឋ ធម្មនុញ្ញក្នុងប្រទេស Niger ហើយដាក់ឱ្យលោក Mohamed Bazoum ធ្វើជាប្រធានាធិបតីឡើងវិញផងដែរ។
កាលពីថ្ងៃទី ៣១ កក្កដា របបយោធាដែលបង្កើតឡើងដោយភាគីរដ្ឋប្រហារនៅ Niger បានអនុវត្តន៍ការចាប់ខ្លួនជាច្រើន តម្រង់ទៅលើសមាជិករដ្ឋាភិបាល សមាជិក សភា សកម្មជននយោបាយ មន្ត្រីកងទ័ពនិងសន្តិសុខក្នុងរដ្ឋាភិបាលរបស់ប្រធានា ធិបតីក្រោមរដ្ឋធម្មនុញ្ញ លោក Mohamed Bazoum ដែលទើបតែត្រូវបានផ្ដួលរំលំ៕

