ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh ក្នុងជំនួបជាមួយប្រតិភូ (រូបថតៈ chinhphu.vn)

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមបានអះអាងថា: វៀតណាមជានិច្ចកាល យកចិត្តទុកដាក់ដល់តួនាទីនិងឋានៈរបស់សហភាពអឺរ៉ុបក្នុងតំបន់ និងលើពិភព លោកហើយសង្ឃឹមថានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យបានខ្លាំងក្លាថែមទៀត។ ក្នុងស្មារតីនេះឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យឯកអគ្គរដ្ឋទូត ប្រធានគណៈ ប្រតិភូ EU និងឯកអគ្គរដ្ឋទូតនៃប្រទេស សមាជិក EU ជម្រុញនិងនាំមកនូវកិច្ច សហ ប្រតិបត្តិការរវាងវៀតណាមនិង EU ក៏ដូចជារវាងវៀតណាមជាមួយប្រទេសសមាជិក EU និមួយៗ ឲ្យកាន់តែ ស៊ីជម្រៅ ជាពិសេស ឈានដល់ការចុះហត្ថលេខានិងផ្តល់សច្ចាប័នយ៉ាង ឆាប់ៗដល់កិច្ចព្រមព្រៀង EVFTA ។ លោកក៏សង្ឃឹមផងដែរថាបណ្តាប្រទេស សមាជិក EU នឹងគាំទ្រដល់បេក្ខភាពរបស់វៀតណាមសម្រាប់ អាសនៈមិន អចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០- ២០២១។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh បានអះអាងថា វៀតណាមកំពុងព្យាយាមដោះស្រាយបញ្ហាការនេសាទខុសច្បាប់មិនបានរាយការណ៍ និងគ្មានការគ្រប់គ្រង(IUU) ដោយស្នើសុំឱ្យសហភាពអ៊ឺរ៉ុបពិចារណាការដក ចេញនូវកាតលឿងសំរាប់ជលផលនេសាទរបស់វៀតណាម។

ប្រតិភូថតរូបអនុស្សាវរីយ៍ (រូបថតៈ chinhphu.vn)

តាងនាមឱ្យឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបនៅវៀតណាម ឯកអគ្គរដ្ឋទូតនិងជាប្រធានប្រតិភូសហភាពអឺរ៉ុបលោក Bruno Angelet បានអះអាងថានឹងរួមជាមួយឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេស សមាជិក EU នឹងខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ដើម្បីនាំមកនូវកិច្ច សហប្រតិបត្តិការរវាងវៀត ណាមនិងសហភាពអឺរ៉ុបឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេសដើម្បីជំរុញការចុះហត្ថលេខាលើ EVFTA យ៉ាងឆាប់ៗ មានប្រសិទ្ធភាពនិងឈានចូលការអនុវត្ត៕