បេក្ខនារី Yoo Myung-hee ជារដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េខាងត្បូង (រូបថត៖ TTXVN)

នៅក្នុងកិច្ចប្រជុំនៅទីក្រុង ប្រ៊ុច សែល នៃប្រទេសប៊ែលហ្សិក បណ្ដាតំណាងអឺរ៉ុបបានគាំទ្របេក្ខនារី Ngozi Okonjo-Iweala អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនីហ្សេរីយ៉ា និងបេក្ខនារី Yoo Myung-hee ជារដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េខាងត្បូងឱ្យក្លាយទៅជា មេដឹកនាំអង្គការពាណិជ្ជកម្មពិភពលោក ជំនួសលោកRoberto Azevedo ដែលបានសម្រេចចិត្តលាឈប់ពីតំណែងមុនពេលចប់អាណត្តិរបស់លោក។ សកម្មភាពនេះរបស់ EU ត្រូវបានចាត់ទុកថាជាការជំរុញដ៏ធំមួយសម្រាប់បេក្ខនារីទាំងពីររូបពោលខាងលើ ក្នុងការ ជ្រើសរើសអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកថ្មីផងដែរ៕