ប្រធានគណៈប្រតិភូចរចារស្តីពី Brexit នៃសហភាពអឺរ៉ុប (EU) Michel Barnier (ខាងឆ្វេង)

លោក Michel Barnier ក៏បានឲ្យដឹង ថា លោកមានគោលបំណងចង់ឲ្យបុស្តិ៍គ្រប់គ្រង់ថ្មីក្រោយនោះមិនត្រូវបាន សាងសង់ ស្ថិតនៅខ្សែព្រំដែនរវាងតំបន់ភាគខាងជើងនៃប្រទេសអៀរឡង់ (ចំណុះអង់គ្លេស និងសាធារណរដ្ឋអៀរឡង់)។ ប្រធានគណៈប្រតិភូចរចារ EU ក៏លើកច្បាស់ថា រាល់ផែនការបំរុងទុកណាមួយចំពោះបញ្ហាខ្សែព្រំដែនសុទ្ធ សឹងតែគោរពឲ្យបានពេញលេញនូវបូរណភាពដែនដីរបស់អង់គ្លេស ។ ប្រការនេះ ក៏សមស្របនឹង ទស្សនៈរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ចំពោះបញ្ហាខ្សែ ព្រំដែនផងដែរ។ សេចក្តីប្រកាសខាងលើនេះបាន សរឲ្យ ឃើញថា វាហាក់ដូចជា គម្លាតនៃបញ្ហាខ្សែព្រំដែនក្នុងដំណើរការចរចារ Brexit រវាងអង់គ្លេសនិង EU កំពុងបង្រួមពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕