![]() |
គណបក្សប្រជាជនអឺរ៉ុប (EPP) ដែលជាក្រុមគណបក្សនយោបាយធំបំផុតនៅក្នុង EP គាំទ្រលោក Manfred Weber ជនជាតិអាឡឺម៉ង់ដែលប្រកាន់ខ្ជាប់តាមគោលមាគ៌ាកណ្តាលនិយម។ ក៏ប៉ុន្តែ សម្ព័ន្ធភាពសង្គមនិយមនិងប្រជាធិបតេយ្យ (S & D) គាំទ្របេក្ខជនលោក Frans Timmerman ជនជាតិហូឡង់ ដែលនាបច្ចុប្បន្នលោកធ្វើជាអនុប្រធានទី ១ នៃគណៈកម្មការអឺរ៉ុប ខណៈដែលសមាជិកអឺរ៉ុបទទួលបន្ទុកប្រកួតប្រជែង លោកស្រី Margrethe Vestager ជនជាតិដាណឺម៉ាកក៏ត្រូវបានចាត់ទុកថាជាបេក្ខជនដែលមានសក្តានុពលផងដែរ។ បេក្ខជនចុងក្រោយនឹងត្រូវទទួលបានការគាំទ្រយ៉ាងហោចណាស់ ២១ សម្លេងក្នុងចំណោមថ្នាក់ដឹកនាំសហភាពអឺរ៉ុបទាំង ២៨ រូបនេះ ក៏ដូចជាទទួលបានការគាំទ្រភាកច្រើនពី EP ដែលរួមមានសមាជិកចំនួន ៧៥១ នាក់៕

